ព័ត៌មានជាតិ

បើកត្រាក់ទ័រ អូសត្រាក់ទ័រ១គ្រឿងទៀត បណ្តាលឲ្យដាច់ខ្សែពួរ ក្រឡាប់ធ្លាក់ផ្លូវស្លាប់ ពេលបញ្ជូនដល់មណ្ឌលសុខភាព

ព្រះវិហារ: នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ និង ១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បើកត្រាក់ទ័រ អូសត្រាក់ទ័រមួយទៀត ដាច់ខ្សែពួរ បណ្ដាលក្រឡាប់ធ្លាក់ផ្លូវ ធ្វើឲ្យរបួសចំជើងខាងស្ដាំ និងផ្នែកក្បាលរងរបួសធ្ងន់ នៅចំណុចអូររំដួល ភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ជនរងគ្រោះឈ្មោះ គង់ នៅ ភេទប្រុស អាយុ៤២ឆ្នាំ (ស្រុកកំណើត ខេត្តកំពង់ធំ) មកស្នាក់នៅបណ្ដោះអាសន្ន ភូមិគោក ឃុំនស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ។ ចំណែកជនរងគ្រោះក្រុមគ្រួសារ បានបញ្ជូនមកដល់មណ្ឌលសុខភាពស្អាង ប៉ុន្តែជនរងគ្រោះត្រូវរបួសធ្ងន់ពេក បណ្ដាលឲ្យស្លាប់ នៅមណ្ឌលសុខភាពឃុំស្អាង ។

មូលហេតុ៖ បើកបរត្រាក់ទ័រ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យក្រឡាប់ធ្លាក់ផ្លូវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព រួចបានប្រគល់ទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់