ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសម្នាក់ ចុះទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំ: ថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅចំណុច ភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ឡា សុខលី ភេទប្រុស អាយុ០៤ឆ្នាំ ។

មូលហេតុ៖ ចុះលេងទឹកប្រឡាយ បណ្តាលឱ្យលង់ទឹកស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ក្មេងរងគ្រោះខាងលើ ពិតជាលង់ទឹកស្លាប់ប្រាកដមែន ហើយបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់