ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកគោយន្តកន្ត្រៃ ពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចារាចណ៍រថយន្តកូរ៉េ បុកគោយន្តកន្ត្រៃ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៦A ស្ថិតនៅក្នុងភូមិខ្លែងពណ៍ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


រថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយកូរ៉េ ពណ៌ខ្មៅស ស្លាកលេខ ភ្នំពេញ3C.4717 បើកបរដោយឈ្មោះ អឿ សំ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅនិងធ្វើការបណ្តោះអាសន្ននៅក្រុមហ៊ុនកាត់ដេរ អេសប្រាឌឺស៊ីសោភ័ណ ពេលបើកមកដល់ចំណុចកើតហេតុបានបុកគោយន្តកន្ត្រៃពីក្រោយ ដែលបើកបរដោយឈ្មោះ សួននឿត ភេទប្រុស អាយុ៤០ឆ្នាំ មានអ្នករួមដំណើរ៥នាក់ ទី១ឈ្មោះសួន នឿត របួសចង្កេះធ្ងន់, ទី២ឈ្មោះ សួន ចាន្នី ភេទស្រី អាយុ១៥ឆ្នាំ របួសបាក់ជើងឆ្វេង,ទី៣ឈ្មោះ សួន ស៊ីណូត ភេទប្រុស អាយុ៩ឆ្នាំ របួសបែកក្បាល,ទី៤ឈ្មោះ សួន រ៉ាវី ភេទស្រី អាយុ៥ឆ្នាំ របួសទ្រូង,ទី៥ឈ្មោះ តុង ភេទប្រុស អាយុ៥ឆ្នាំ របួសភ្នែកស្នាំ និងទី៦ឈ្មោះ ឃីម ភេទប្រុស អាយុ៦ឆ្នាំ របួសបាក់ជើងឆ្វេង ស្នាក់នៅភូមិជាមួយគ្នា នៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះត្រូវបានយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបូរី។
មូលហេតុ គោយន្តកន្ត្រៃគ្មានភ្លើងបំភ្លីក្រោយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមករក្សាទុកនៅអធិការស្រុកស្វាយចេក រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់