ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខ សម្លាប់នៅដីចម្ការស្វាយ

កំពង់ស្ពឺ: នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី មានករណីឃាតកម្ម នៅចំណុចក្នុងដីចម្ការស្វាយ របស់ឈ្មោះ ផាន់នី ភេទស្រី អាយុ៥៣ឆ្នាំ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សពជនរងគ្រោះឈ្មោះ ជឹម ផា ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរចាំចម្ការស្វាយ ស្ថិតនៅភូមិ-ឃុំកើតហេត។
សាកសពបានដេកស្លាប់ក្នុងចម្ការខាងលើ ចម្ងាយ២០ម៉ែត្រ ពីខាងកើតរោងចាំចម្ការ ។

សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពស្រ្តីរងរគ្រោះខាងលើ ឃើញស្លាកស្នាម៖ ១.មានឈាមប្រឡាក់ក្នុងអង្រឹង ក្នុងរោងចាំចម្ការ, ២.ស្នាមអូសសាកសពចេញពីអង្រឹង ទៅខាងកើតចម្ងាយ២០ម៉ែត្រពីអង្រឹង,៣.ស្នាមមុតដាច់ត្រង់ចំណុចក ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ។

ក្រោយពេលកើតហេតុ បានប្រគល់សពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី និងស្វែងរកចាប់ខ្លួនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់