ព័ត៌មានសុខភាព

តំបន់កើតមុននៅលើរាងកាយ អាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក

មុន គឺជារោគសើរស្បែកមួយប្រភេទ ដែលធ្វើឲ្យលោកអ្នកបាត់បង់សម្រស់ ក៏ប៉ុន្តែវាមិនប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពឡើយ។

មុន មិមែនចេះតែកើតឡើងដោយឯងៗនោះទេ វាអាចទទួលរងឥទ្ធិពលពីការទទួលទានរបបអាហារ, ការផ្លាស់ប្តូរអ័រម៉ូន, អនាម័យក្នុងការរស់នៅ និងកត្តាបរិស្ថានជាដើម។ តែទោះជាយ៉ាងណា ការចេញមុននៅលើតំបន់ផ្សេងៗនៃរាងកាយអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក។

តំបន់ទី១
មុនដែលកើតមាននៅលើថ្គាម ឬក អាចជាសញ្ញាមួយបង្ហាញថា មាន​បញ្ហាតម្រងនោម ឬទទួលទានជាតិស្ករច្រើនពេក។

តំបន់ទី២
មុនកើតឡើងនៅលើតំបន់ស្មា ដោយសារតែអ្នកមានភាពតានតឹងក្នុងអារម្មណ៍ខ្លាំងពេក។

តំបន់ទី៣
មុនដែលកើតមានឡើងនៅតំបន់ដើមទ្រូង បញ្ជាក់ថា អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ។ ជាមួយគ្នានេះ ការទទួលទានភេសជ្ជៈត្រជាក់ច្រើនពេក ក៏អាចជាមូលហេតុនៃការកើតមុនត្រង់តំបន់នេះផងដែរ។

តំបន់ទី៤

មុនដែលកើតឡើងនៅតំបន់កែងដៃ អាចបណ្តោលមកពីឈាមរត់មិនល្អ ឬដោយសារតែកោសិកាងាប់ច្រើនពេក។ ហេតុនេះ អ្នកគួរតែបរិភោគអាហារដែលសម្បូរវីតាមីន ដើម្បីជំនួយដល់រាងកាយឡើងវិញ។

តំបន់ទី៥
មុនដែលកើតនៅលើពោះ គឺបណ្តោលមកពីអ្នកអតុល្យភាពជាតិស្ករនៅក្នុងឈាម។

តំបន់ទី៦

មុននៅលើភ្លៅ អាចជារោគសញ្ញានៃប្រតិកម្មអាឡែស៊ីមួយចំនួនដោយសារតែ សាប៊ូ ឬឡេលាបស្បែក។

តំបន់ទី៧
មុននៅលើខ្នង អាចកើតឡើងដោយសារតែអ្នកមាន​បញ្ហាប្រព័ន្ធប្រសាទ ឬបញ្ហាសុខភាពផ្សេងៗទៀត។

អ្នកជំនាញ​បានផ្តល់អនុសាសន៍ថា អ្នកគួរតែត្រួតពិនិត្យប្រភេទស្បែកឲ្យបានត្រឹមត្រូវ ទើបអាចព្យាបាលរោគមុនទាំងនេះបាន៕

zone acne

មតិយោបល់