Post News Media ព័ត៌មានជាតិ ជិះម៉ូតូបញ្ច្...

ជិះម៉ូតូបញ្ច្រាសផ្លូវ ជ្រុលបុកម៉ូតូទៀត រងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូMSX មួយគ្រឿង បញ្ច្រាសផ្លូវ ក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក scopyកូនទា ជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលរងរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារហេងលី​ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-0780 ធ្វើដំណើទិសដៅពីត្បូងទៅជើង ដោយបញ្ច្រាសផ្លូវចរាចរណ៍ ខណ:មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកscopy ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1BL-7014 ជិះដោយបុសម្នាក់ចេញតាមផ្លូវឌឿងហែម ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវ២៧១ បម្រុងបត់ស្តាំដៃពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូscopyរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាម។ ចណែកខាងម្ចាស់ម៉ូតូMSX ខាងភាគីបង្ក រងរបួសបែកក្បាលតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានតំណាងខាងម្ចាស់ម៉ូតូបង្កចេញមកនិងបានសម្របសម្រួលជាមួយខាងរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕