កណ្ដាលៈ នៅថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទីយប់ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៧-១៨ ក្នុងភូមិធំ ឃុំគគភូមធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានម៉ូតូមួយគ្រឿងម៉ាក់ Suzuki smash V ពណ៌ខ្មៅ-ក្រហម ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1CS-3468 បើកបរដោយឈ្មោះ ស៊ុន ប៊ុនធី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តធុនធំ មិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសផ្ទុយគ្នា បណ្តាលអោយអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ បានប្រគល់សពអោយគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
រថយន្តបានបើករត់គេចបាត់ ម៉ូតូខូចស្រាលបានយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
សន្និដ្ឋានបឋម៖ ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើករំលោភចូលមកលើចំណែកផ្លូវនៃយានយន្ត ដែលបើកមកពីទិសដៅផ្ទុយ៕
មតិយោបល់