ព័ត៌មានជាតិ

កម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: យោងតាមផេក រដ្ឋបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា នាយប់ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចចន្លោះស្ពានទី១១-១២ បណ្តោយផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងរួមមាន៖១.ឈ្មោះ រិន ចំណាប់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្មាត មានទីលំនៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ២.ឈ្មោះ ធឿន វិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង ទីលំនៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ៣.ឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករកាប់អំពៅ ទីលំនៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមជាមួយនឹងវត្ថុតាង៖ ក្រាមសថ្លាចំនួន០២កញ្ចប់តូច, IPad ១គ្រឿង, ទូរស័ព្ទ០២គ្រឿង, អត្តសញ្ញាណប័ណ្ណ១សន្លឹក, កាតគ្រីម៉ូតូ១សន្លឹក , ប័ណ្ណសមាជិក ប.ស.ស១សន្លឹក , ប្រាក់៥០០រៀល និងម៉ូតូ១គ្រឿងម៉ាកអ៊ឹមស្លែស ពណ៌លឿង ផ្លាកលេខ ខេត្តកំពង់ចាម1Y.0692 ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅការិយាល័យគ្រឿងញៀន នៃកងរាអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

មតិយោបល់