ព័ត៌មានជាតិ

Update៖ ក្មេងៗពីរបីនាក់បង្ហោះខ្លែងលេង ស្រាប់តែប្រទះឃើញសាកសព ស្រែកផ្អើលឆោឡោដល់សមត្ថកិច្ច ចុះត្រួតពិនិត្យ

ភ្នំពេញ: កាលពីរវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មានករណីប្រទះឃើញសាកសពហើមស្អុយ ជនរងគ្រោះ(សព) ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ។

ដំណើររឿង៖ កាលពីវេលាម៉ោងខាងលើ មានក្មេងៗពីរបីនាក់បង្ហោះខ្លែងលេង ក៏រត់ទៅក្បែរសាកសព ហើយក៏បានឃើញក៏ស្រែកឆោឡោប្រាប់ប្រជាជនដែលនៅក្បែរហ្នឹង ហើយរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

តាមការបញ្ជាក់របស់លោក នង សុវណ្ណរត័្ន ពេទ្យជំនាញកោសល្យវិច័យ បានបញ្ជាក់ថា សពស្លាប់ប្រហែល ១០ថ្ងៃហើយមិនអាចសន្និដ្ឋានបាន ស្លាប់ដោយសារអ្វី បច្ចុប្បន្ន សពយកទៅតម្កល់នៅវត្តទឹកថ្លា៕

មតិយោបល់