ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូនិងរថយន្ត២គ្រឿងបុកគ្នា នៅផ្លូវជាតិលេខ១ បណ្តាលឲ្យបុរសម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ

កណ្តាល: នៅថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៦និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខូចខាតម៉ូតូ០១គ្រឿងធ្ងន់ រថយន្ត០២គ្រឿងស្រាល នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៩-២០ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក់ Suzuki viva ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1D-4872 ទិសដៅអ្នកលឿងភ្នំពេញ អ្នកបើកបរឈ្មោះ ហ៊ឹម ណារ៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់) ពេលបើកបរមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿង ទិសដៅភ្នំពេញអ្នកលឿង ហើយរថយន្តមួយគ្រឿងនេះ បានរេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ទិសដៅអ្នកលឿងភ្នំពេញ រថយន្តម៉ាក Nisan Frontier ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A.1727 ទិសដៅភ្នំពេញអ្នកលឿង អ្នកបើកបរឈ្មោះ ថៃ សុខណាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបន្ទាយ ឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងរថយន្តម៉ាក់ Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF.2884 ទិសដៅអ្នកលឿងភ្នំពេញ អ្នកបើរបរឈ្មោះ នុត ភារុណ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យថ្មី ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។

ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ ។ ម៉ូតូខូចខាត០១គ្រឿង និងរថយន្ត០២គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែង យកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

មតិយោបល់