ព័ត៌មានជាតិ

ករណីកំបា៉ល់ដឹកប្រេងរបស់ក្រុមហ៊ុនតេលា បុកកំពង់ផែ នៅព្រះសីហនុ ស្លាប់ម្នាក់ អាជា្ញធថាមិនមែនជារឿងភេរវកម្មទេ

(ព្រះសីហនុ) ៖ ក្រោយពីកំបា៉ល់ដឹកប្រេងរបស់ក្រុមហ៊ុន តេលា បុកកំពង់ផែ កាលពីល្ងាចមុិញ ស្លាប់មនុស្សម្នាក់ ពេលនេះអាជា្ញធអះអាងថា មិនមែនជាអំពើភេរវកម្មទេ ហើយក៍មិនមែនជារឿងចេតនាដែរ ។
ថ្លែងតាមទូរស័ព្ទ ប្រាប់Post News នៅព្រឹកថ្ងៃទី៣០មីនានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រាប់ថា ” ករណីកំបា៉ល់ដឹកប្រេង បុកកំពង់ផែ កាលពីល្ងាចមុិញ គេកំពុងជួសជុលខ្លួនឯង ហើយករណីនេះ មិនជារឿងភេរវកម្ម ឬក៍ចេតនានោះទេ វាជាឧបវហេតុ ” ។ ប៉ុន្តែលោកយន្ត មីន បានបដិសេធថា មានការហៀរប្រេងប៉ះពាល់ប្រជាពលរដ្ឋក្បែរនោះ ។
បើតាមសមត្ថកិច្ចបាននិយាយថា មានកំប៉ាល់ប្រេងមួយគ្រឿងបានបុកផែប្រេងមួយកន្លែង នៅតំបន់ផែប្រេងរោងចក្រ ប្រេងកាត ស្ថិតក្នុងស្រុកស្ទឹងហាវខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃ២៩មិនា២០១៦ ម្សិលមុិញ ក្នុងពេលដែល កំប៉ាល់នេះកំពុងចូលចតដើម្បីផ្ទេរដាក់ប្រេង។

មន្ត្រីនគរបាលច្រកទ្វារកំពង់ផែមួយរូបបានថ្លែងថាផែប្រេងប្រមាណជាង១០០ម៉ែត្របានបាក់ ហើយមានកម្មករម្នាក់ដែលនៅក្នុងបន្ទប់បច្ចេកទេសលើផែខាងក្រោយបន្ទប់នោះ ធ្លាក់កប់ចូលក្នុងទឹកសមុទ្របាត់មិនទាន់រកឃើញសាកសពនោះទេ! ហើយបុរសដែលបាត់ខ្លួនដែលគេសង្ស័យថាស្លាប់ទៅហើយនោះមានឈ្មោះ សែម រតន: អាយុ២៨ឆ្នាំ  រីឯកម្មករខ្លះទៀតដែលជាអ្នកបំរើការលើផែពេល កំប៉ាល់ចូលបានរួចផុតពីសេចក្តីស្លាប់ក្រោយការជួយសង្គ្រោះភ្លាមៗពីអ្នកដែលនៅជិតកន្លែងកើតហេតុ។

   
    
    
    
    
   

មតិយោបល់