ព័ត៌មានជាតិ

បុរសម្នាក់ យកដែកឆាបចាក់ប្អូនថ្លៃរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ជាប្អូនថ្លៃបានរងរបួសធ្ងន់ បន្ទាប់ពីបងថ្លៃមកពីកម្មវិធីផឹកស៊ីវិញ ស្រវឹងរករឿង បន្ទាប់មកយកដែកឆាប មកចាក់ចំនួន៤កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅខាងមុខផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះ ស្រាប់តែពេលនោះបងថ្លៃរបស់ខ្លួន មកពីកម្មវិធីផឹកស៊ីវិញ ដោយស្រវឹង រួចរករឿងជនរងគ្រោះ តែជនរងគ្រោះមិនតបត ព្រោះនឹកឃើញថាបងថ្លៃស្រវឹង ដោយជនរងគ្រោះភ្លេចខ្លួន ឱកាសរបស់បងថ្លៃបានយកដែកឆាបមុតស្រួច មកចាក់ចំនួន៤កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់កំពុងរត់គេចខ្លួន ៕

មតិយោបល់