ព័ត៌មានជាតិ

រថយន្តបែនដឹកថ្មមួយគ្រឿង រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង បណ្តាលឲ្យតៃកុងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នាវេលាម៉ោង០៤និង៥០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តបែនដឹកថ្មមួយគ្រឿង ខណ:កំពុងតែបើកបរសុខៗ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទីតាំងស្ថិតនៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តប្រភេទបែនដឹកថ្មមួយគ្រឿង ខណ:កំពុង តែបើកបរសុខៗ មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្ត បានរេចង្កូតជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង បណ្តាលឲ្យតៃកុង រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើលដល់ទីតាំងកន្លែង កើតហេតុ ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ ឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនមានផលប៉ះពាល់ដល់អ្នកដទៃ និង ទ្រព្យសម្បត្តិសាធារណ:នោះ ។ សមត្ថកិច្ចបានអនុញ្ញាតឲ្យម្ចាស់ស្ទូចយករថយន្តបង្កហេតុ ទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់