ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ មន្ត្រីនគរបាល ដែលជួបឧបទ្ទវហេតុ ករណីផ្ទុះធុងហ្គាស ពេលនេះត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃហើយ

សៀមរាបៈ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ មន្ត្រីនគរបាលដែលរងគ្រោះ ដោយសារអគ្គិភ័យ ក្នុងពេលចុះជួយអន្តរាគមន៍ ករណីផ្ទុះស្ទែនហ្គាស កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ហួត មុនី ពិសាខ មុខរបរ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ នៅក្នុងករណីខាងលើ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ស្នងការ បាននាំយកថវិការមួយចំនួន និងគ្រឿងឧបភោគបរិភោគ ទៅជូនក្រុមគ្រួសារមន្ត្រីនគរបាលរងគ្រោះ។

សូមបញ្ជាក់ផងដែរថា នៅពេលនេះ មន្ត្រីនគរបាលរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអូរប៊ុន ប្រទេសថៃ៕

មតិយោបល់