ព័ត៌មានជាតិ

ពូចាស់ហើយតែមិនព្រមរាង នេះជាលើកទី៣ហើយ ដែលជាប់ពន្ធនាគារ

កំពង់ស្ពឺ: នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៧នាទី កម្លាំងផ្នែកគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយក្រវ៉ាន់ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅចំណុចខាងលិចរបងផ្ទះសំណាក់ យីហោ ជំនោរាត្រី ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ គង់ ស្រៀង (ហៅតាព្រែក ឬម្រាមដប់មួយ ) ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅបន្ទប់ជួលជំនោរាត្រី ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន/ខេត្តកំពង់ស្ពឺ ។ នេះជាលើកទី៣ហើយ ដែលជាប់ពន្ធនាគារ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានដកហូតវត្ថុតាង៖១-ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យថាគ្រឿងញៀនចំនួន ០៣កញ្ចប់ តូច។ ២-ដែកកេះ០២ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់