ភ្នំពេញៈ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧និង២០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំកាមន បានឃាត់ខ្លួ នជនសង្ស័យម្នាក់ឈ្មោះ ឃឹម បញ្ញា ហៅ ប៉ែត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខH២២ ផ្លូវព្រះនរោត្តម ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ គ្មាន ដែលតែងតែឧស្សាហ៍បង្កការអុកឡុក និង ប្រើហិង្សាវាយតប់ទៅលើអ្នកជិតខាងរស់នៅនៅក្នុងមូលដ្ឋាន ជាមួយគ្នា ។ ជាក់ស្តែងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីយប់ ជនសង្ស័យរូបនេះ បានប្រើអំពើហឹង្សាដោយវាយទៅលើស្ត្រីម្នាក់ ដែលកំពុងមានផ្ទៃពោះបណ្តាលអោយសន្លប់បាត់ស្មារតី ហើយត្រូវបានក្រុមគ្រួសារវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបាយ័ន្ត ហើយជនសង្ស័យបានគេចខ្លួនបាត់ ។ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧និង២០នាទី យប់ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕
មតិយោបល់