ព័ត៌មានជាតិ

ស្លាប់២នាក់ភ្លាមៗបន្ទាប់ពីរថយន្តបុកនៅស្រុកឆែប

ព្រះវិហារ: នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទីថ្ងៃមានករណីគ្រោះចរាចរណ៏លើផ្លូវក្រាលកៅស៊ូ រ៉ប់មាត់ទន្លេ ពីទឹកជ្រោះព្រះនិមិត្ម ទៅភូមិព្រះរំកិល នៅចំនុចអូរកន្តោល ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ បណ្តោលឲ្យស្លាប់នៅនឹងកន្លែងមនុស្ស២នាក់ប្រុស។
ដែលទី១មានឈ្មោះ: វឿន វិន ប្រុសជអាយុ១៧ឆ្នាំជភូមិកណ្តាលឃុំព្រះរំកីលជស្រុកបូរីអូស្វាយជខេត្តស្ទឹងត្រែង។
ទី២មាន ឈ្មោះ វណ្ណា ថៃរ៉ាត់ប្រុសអាយុ១៥ឆ្នាំភូមិក្រោមឃុំព្រះរំកិលស្រុកបូរិអូស្វាយខេត្តស្ទឹងត្រែង។ ជិះម៉ូតូម៉ាកវ៉េវ ពណ៏ខៀវ (គ្នានស្លាកលេខ)
ចំណែកម្ចាស់រថយន្តឈ្មោះហ៊ត លាងហ៊ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ២សង្កាត់បឹងប្រលិត ខណ្ឌ៧មករា ក្រុងភ្នំពេញ នៅក្នុងឡានមាន៦នាក់៤នាក់មិនមានរងរបូសអ្វីទេ។
ក្រោយពេលកើតហេតុជនរង់គ្រោះ(សព)ទាំង២នាក់បានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯរថយន្តនិងម៉ូតូយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

 

 

មតិយោបល់