ព័ត៌មានជាតិ

ដំរី​ធាត់​មួយ​ក្បាល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​អភិរក្ស​នៅ​ប្រទស​ឥណ្ឌា​

​យោងតាម​ប្រភព​ព័ត៌មាន softpedia បានឲ្យដឹងថា អ្នក​អភិរក្ស​បាន​មក​ជួយ​ស្រោចស្រង់​សត្វ​ដំរី​ធាត់​មួយ​ក្បាល​ដែល​ជា​កម្ម​សិទ្ធ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ Muland នៃ​ប្រទេស​ឥណ្ឌា ដំរី​ញី​នេះ​មានឈ្មោះ​ថា Lakshmi ។ ដោយ​មើល​ទៅ​តាម​រូបរាង Lakshmi មាន​អាយុ​១៨​ឆ្នាំ និង​មាន​ទម្ងន់ ហើយ​វា​ធ្លាប់​មាន​ជំងឺ​ធ្ងន់ធ្ងរ​រួច​ម្តង​ហើយ​ដែរ ជាងនេះទៅទៀត​ពេទ្យសត្វ​ដែល​ធ្លាប់បាន​ពិនិត្យ​សុខភាព​ឲ្យ Lakshmi និយាយថា​វា​មាន​ជំងឺ​សន្លាក់​ធ្ងន់ធ្ងរ​។​
Obese-Elephant-Is-Rescued-by-Conservationists-in-India
Ecorazzi បាន​ប្រាប់ឲ្យដឹង​ថា​លោក Lakshmi ដែល​ជា​ម្ចាស់​បាន​ប្រើប្រាស់​ដំរី​ដើម្បី​ឲ្យ​ដើរ​សុំទាន​គេ​។ Lakshmi គឺជា​គំរូ​ដ៏​អាក្រក់​បំផុត​របស់​ម្ចាស់​ដំរី ដោយសារ​តែ​ភាពល្ងង់ខ្លៅ និង​ភាព​លោភលន់​របស់​ម្ចាស់​។​​តាម​ប្រភព​ដដែល​ឲ្យដឹងថា​ដំរី​នេះ​ត្រូវបាន​គេ​ស្ទូច​ដាក់​លើ​ឡាន ដើម្បី​បញ្ជូន​មជ្ឈមណ្ឌល​សង្គ្រោះ​និង ការពារ​សត្វព្រៃ​នៅក្នុង​តំបន់ Mathura នៃ​ប្រទេស​ឥណ្ឌា​៕

មតិយោបល់