បុរសចំណាស់ម្នាក់ មានជំងឺរ៉ាំរ៉ៃសម្រេចចិត្តចងកសម្លាប់ខ្លួន

កំពង់ឆ្នាំងៈ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីអត្តឃាតចងកសម្លាប់ខ្លួន ដោយឈ្មោះ កៅ សុផល ភេទប្រុស អាយុ ៦១ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានយកក្រម៉ាទៅចងកសម្លាប់ខ្លួនឯង នៅលើផ្ទះ របស់ខ្លួនបណ្តាលឲ្យស្លាប់។

មូលហេតុ៖ មានជំងឺរ៉ាំរ៉ៃយូរមកហើយ នេះបើតាមប្រពន្ធជនរងគ្រោះបានធ្វើការអះអាង។

ឆ្លងតាមការ ពិនិត្យធ្វើកោសល្យវិច័យ របស់អាជ្ញាធរមូលដ្ឋានបានធ្វើការអះអាងថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយខ្លួនឯង ពិតប្រាកដមែន ៕

មតិយោបល់