ព័ត៌មានជាតិ

ជាងម្នាក់មកស៊ីឈ្នួលធ្វើផ្ទះឲ្យគេបែរជាធ្លាក់ពីលើផ្ទះ ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្រ្គោះ

បន្ទាយមានជ័យ: នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១និង១៥នាទី ឈ្មោះ ណោ រឿន ភេទ ប្រុស អាយុ 63 ឆ្នាំ រស់នៅភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក មុខរបរ(ជាងធ្វើផ្ទះ) បានមកស៊ីឈ្នួលធ្វើផ្ទះឲ្យឈ្មោះ កូវ សុបិន ភេទប្រុស អាយុ 32ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ធ្លាក់ពីលើផ្ទះ កម្ពស់ប្រហែល 4 ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គល់បូរី ដោយសារបួសធ្ងន់ធ្ងរពេកបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
បច្ចុប្បន្នសពបន្ទាប់ពីមានការពិនិត្យកោសល្យវិច្ច័យពិសមត្ថកិច្ចរួច ទើបប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់