នៅថ្ងៃទី២៥ ខែមេសានេះ ថា សាលាក្រុងបានត្រៀមទីតាំងចំនួន៣ទៀត សម្រាប់ដាក់ផ្ទុកអ្នកជំងឺកូវីដ១៩ ដែលទីតាំងទាំង៣នោះរួមមាន ទីតាំងស្ដាតអូឡាំពិក ព្រីមៀរសែនសុខ និងទីតាំងមួយកន្លែងរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលស្ថិតនៅផ្លូវ៣៧១។
បើតាមអភិបាលរាជធានីភ្នំពេញ អាជ្ញាធរក៏បានពិចារណាជ្រើសរើសយកទីតាំងសាលាកូរ៉េកប់ស្រូវ (វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC) ដើម្បីដាក់អ្នកកើតជំងឺកូវីដ១៩ កម្រិតស្រាល ប៉ុន្តែទីតាំងខាងលើនេះមិនគ្រប់តាមលក្ខខណ្ឌ ទើបសម្រេចយកទីតាំងមួយកន្លែងរបស់ក្រុមហ៊ុនជីប ម៉ុងជំនួសវិញ។
ការសម្រេចយកទីតាំងទាំង៣ខាងលើនេះ ធ្វើឡើងក្រោយពីមានការចុះត្រួតពិនិត្យរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា និងក្នុងពេលដែលករណីឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តរកឃើញអ្នកវិជ្ជមានក្នុងចំនួនខ្ទង់រយនាក់ជារៀងរាល់ថ្ងៃ។
គួរជម្រាបជូនថា ចាប់តាំងពីកម្ពុជាផ្ទុះព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈមក អាជ្ញាធរបានយកទីតាំងធំៗមួយចំនួនក្នុងរាជធានីភ្នំពេញសម្រាប់ដាក់អ្នកវិជ្ជមានកូវីដ១៩ ដែលរួមមានសណ្ឋាគារឌឺក្រេតឌុក មន្ទីរពេទ្យហ្លួងម៉ែ សាលារៀនមួយចំនួន សាលមង្គលការកោះពេជ្រជាដើម។
ប្រភព៖ RFI
មតិយោបល់