ព័ត៌មានជាតិ

អត់លុយទិញថ្នាំញៀន! ប្រថុយឡើងបង្គោលភ្លើងកាត់ខ្សែភ្លើងរបស់អគ្គិសនី យកទៅលក់ត្រូវជាប់ខ្នោះ

ភ្នំពេញ: ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលបានធ្វើសកម្មភាពជិះឡានពេលរាត្រីលួចកាត់ខ្សែភ្លើងរបស់រដ្ឋតាមផ្លូវ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនបានកាលពីវេលាម៉ោង៩ និង១០នាទី ថ្ងៃទី១១ខែតុលា ឆ្នាំ២០១៧ តាមផ្លូវលំភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ស៊ុយ អៀប ភេទប្រុស អា២៤ឆ្នាំ មុខរបរ អ្នកបើកបរ មានស្រុកកំណើតនៅខេត្តកពង់ស្ពឺ និងទី២ឈ្មោះ ជិន វទ្ធី ភេទប្រុស អា២២ឆ្នាំ មុខរបរ ព្រូឡាន មានស្រុកកំណើតនៅភូមិពង្រឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនសង្ស័យទាំង២នាក់ ស្នាក់នៅជាមួយគ្នានៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបន្តទៀតថាដោយមានកាដើរល្បាតនៅក្នុងមូលដ្ឋានបានជួបនិងជនសង្ស័យខាងលើមានកាសង្ស័យបានឃាតខ្លួនសួរនាំទើបដឹងថាជនសង្ស័យកំពុងតែធ្វើសម្មភាឡើងកាត់ខ្សែរភ្លើងនៅតាមបង្គោលភ្លើងបានឃាតខ្លួនយកមក។

ក្រោយពីសាកសួរជនសង្ស័យបានសាភាពថាពួកគេមានគ្នា៣នាក់ដែលបានធ្វើសកម្មភាពជិះឡានដើលួចខ្សែភ្លើងពិតមែន។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅអធិកាដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាតាមផ្លូវច្បាប់៕

//youtu.be/4bJb2HA6btw

មតិយោបល់