ព័ត៌មានជាតិ

Update៖ ភ័យបះសក់! រថយន្តដឹកទូរកុងតឺន័រ បើកសុខៗ ស្រាប់តែបែកកង់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង របួសមនុស្ស ៣នាក់

ភ្នំពេញ: រថយន្តដឹកទូរកុងតឺន័របែកកង់ រេចូលទំនប់កប់ស្រូវ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យរបួសស្រាលមនុស្ស ៣នាក់។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី ១២ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចលើមហាវិថីឈ្នះឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3E-5572 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើយ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខ ផ្នែកខាងឆ្វេង ក៏រេចង្កូតមកឆ្វេងដៃ ជ្រុលធ្លាក់ទំនប់កប់ស្រូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខូចខាតទ្រព្យសម្បត្តិរដ្ឋ ចំណែកតៃកុងម្នាក់ និងព្រូពីរនាក់ របួសស្រាល ត្រូវបានបញ្ជូលទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះវាសវែង យករថយន្តខាងលើ ទៅរក្សាទុក នៅការរិយាល័យចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់