ព័ត៌មានជាតិ

មុខសញ្ញាឆក់យ៉ាងសកម្មម្នាក់​ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កំពង់ស្ពឺ: យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១២​និង​៣០​នាទី​ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ សហការ​ជាមួយ​ប៉ុស្ដិ៍​រលាំងចក​ និង​កម្លាំង​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ដោយ​បាន​ឆក់​កាបូប​ ដែល​មាន​ទូរស័ព្ទ​។​

​លោក​វរសេនីយ៍ឯក​ ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​សាន​ រី​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ រស់​ភូមិ​បន្លា​ស្អិត​ ឃុំ​រលាំងចក​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ ដែល​មាន​ទូរស័ព្ទ​ ១​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​ ពណ៌​ទឹកប្រាក់​ ពី​ឈ្មោះ​ស៊ឹ​ម​ ឡុ​ង​នី​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ថ្ម​ ឃុំ​រលាំ​ចក​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ខណ:​ពេល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ នៅ​តាម​ផ្លូវជាតិ​លេខ​១៣០​ ស្ថិត​នៅ​ខាងលិច​ភូមិ​ព្រីង​ ឃុំ​រលាំងចក​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​

​វត្ថុ​តាង​ដកហូត៖ ​កាបូប​១,​ ទូរស័ព្ទ​ជន​រង​គ្រោះ​១​គ្រឿង​ និង​ម៉ូតូ​ជនសង្ស័យ​ ១​គ្រឿង​ ម៉ាក​ហុងដា​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CQ-1792​ ទូរស័ព្ទ​ ១​គ្រឿង​ ម៉ាក​សាំ​ស៊ុ​ង​។​

​ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ខាងលើ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ឆក់​យក​កាបូប​ពី​ជន​រង​គ្រោះ​ខាងលើ​ ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​ករណី​ខាងលើ​ជំនាញ​ បាន​កសាង​សំណុំ​ងឿង​ ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់