ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ អាវុធហត្ថខេត្តបានធ្វើការបង្ហាញមុខយុវជនឈាមរាវចំនួន៥នាក់ ដែលឃាត់ខ្លួនបានបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ក្រោយពីក្រុមក្មេងទំនើងខាងលើបានបង្កអំពើហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះមានរបួសស្នាម កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អាវុធហត្ថបានឲ្យដឹងថា ក្រុមយុវជនឈាមរាវទាំងអស់នោះបាននាំគ្នីគ្នា បក្ខពួកជាច្រើននាក់ មកវាយទៅលើ ឈ្មោះ សឿន
ដែលជាជនរងគ្រោះ បណ្តាលឲ្យត្រូវរបួសបែកក្រោមភ្នែកខាងឆ្វេងដេរចំនួនបីថ្នេរ។ បន្ទាប់ពីបង្កឲ្យមានរបួសស្នាមរួចមក ក្រុមយុវជនទាំងអស់នោះ ក៏បាននាំគ្នារត់គាច់ភ្លាមៗផងដែរ។
ក្រោយពីជនសង្ស័យបង្ករឿងរំលងបានមួយថ្ងៃ គឺថ្ងៃទី១៥ មិថុនា ជនសង្ស័យទាំងអស់នោះក៏ត្រូវបានអាវុធហត្ថធ្វើការតាមរក
និងឃាត់ខ្លួនបានមានចំនួន៣នាក់ ព្រមទាំងបន្តទៅឃាត់ខ្លួនបក្ខពួកបាន២នាក់បន្ថែមទៀតក្នុងថ្ងៃដដែលនោះផងដែរ រីឯបក្ខពួករបស់ពួកគេផ្សេងទៀតបានរត់គេចខ្លួនបាត់ ក៏ប៉ុន្តែ ជនសង្ស័យទាំងនោះកំពុងតែស្ថិតក្រោមការស្រាវជ្រាវបន្តរបស់អាវុហត្ថខេត្តនៅឡើយ។
អាវុធហត្ថបញ្ជាក់បន្ថែមថា ជនរងគ្រោះឈ្មោះ ហ៊ន សឿន ភេទប្រុស អាយុ៣៥ ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ចំណែកឯជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបានមានចំនួន៥នាក់៖
ទី១.ឈ្មោះផា ខាំឡា ភេទប្រុស អាយុ១៩ ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិកំភុន ខេត្តស្ទឹងត្រែង។
ទី២.ឈ្មោះកែវ ខាំម៉ូ ភេទប្រុស អាយុ១៧ ជាតិខ្មែរ មុខរបរធ្វើស្រែ ផ្ទះនៅភូមិកំភុន ស្រុកសេសា ខេត្តស្ទឹងត្រែង។
ទី៣.ឈ្មោះប៉ង់ ភូងិន ហៅជី ភេទប្រុស អាយុ១៨ ជាតិខ្មែរ មុខរបរធ្វើទូក ផ្ទះនៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុស្ទឹងត្រែង។
ទី៤.ឈ្មោះ វ៉ាំង ថង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ទី៥.ឈ្មោះ អុល វ៉ៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ គ្មាមុខរបរ រស់នៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
យោងតាមចម្លើយសារភាពរបស់ក្រុមជនបង្កបានប្រាប់បន្ថែមថា ពួកគេនៅមានបក្ខពួក៦នាក់ទៀតដែលរត់គេចខ្លួន ហើយក៏ត្រូវកម្លាំងអាវុធហត្ថកំពុងតែតាមស្វែងរកដើម្បីឃាត់ខ្លួនយកមកធ្វើការសាកសួរមានឈ្មោះ ទី១.ឈ្មោះ ទាំង ប៊ីង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ទី២.ឈ្មោះ បែ ឃីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ទី៣.ឈ្មោះ ជា ភា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ទី៤.ឈ្មោះ ប៉ង់ ដាំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ទី៥.ឈ្មោះ ផ្នៅ វ៉ែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ទី៦.ឈ្មោះ ទីប ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិហាងសាវ៉ាត សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
បើតាមសម្តីរបស់ក្រុមយុវជនទំនើងទាំងអស់នោះបាននិយាយថា មូលហេតុដែលពួកគេ និងបក្ខពួកនាំគ្នាវាយទៅលើជនរងគ្រោះនោះ គឺដោយសារតែជនរងគ្រោះបានរករឿងពួកគេ ដោយស្រែកគំរាម ព្រមទាំងវាយក្រុមពួកគេមុន ក្រោយមកទើបពួកគេនាំគ្នាទៅវាយជនរងគ្រោះតែម្តងទៅ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានអាវុធហត្ថរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាកាចាត់ការទៅតាមនីតិវិធី៕
មតិយោបល់