ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាលួច និងទទួលផលចោរកម្ម ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៤នាក់

ភ្នំពេញៈ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ជាបន្តបន្ទាប់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទី ។

ប្រតិបត្តិការនេះធ្វើឡើងក្រោយបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈ្មោះ តាំង ហួរ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកយានដ្ឋានជួសជុលរថយន្ត ទីលំនៅបច្ចុប្បនផ្ទះជួលេខ៣៧៩ ផ្លូវលេខ ៨០ ក្រុម៣០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ

ជនសង្ស័យមានឈ្មោះ៖
១-ឈ្មោះ សុខ រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិសុភី ឃុំសុភី ស្រុកសង្កែ ខេត្តបាត់ដំបង
២-ឈ្មោះ កាន់ ចំរើន ហៅអាតុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ
៣-ឈ្មោះ កង ណារិទ្ធ ហៅដែន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៤៩ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ករណីលួចម៉ូតូ ប្រព្រឹត្តិនៅចំណុចយានដ្ឋានជួសជុលរថយន្ត ផ្ទះលេខ៣៧៩ ផ្លូវលេខ៨០ ភូមិ២៤ សង្កាត់ស្រះចក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៤ និង៣០នាទី ទៀបភ្លឺ ។ ដោយឡែកទី៤ ឈ្មោះ សុខ សាលី ភេទស្រី អាយុ៣៥ ដែលបានធ្វើសកម្មភាព លួចទូរស័ព្ទដៃ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

មតិយោបល់