ព័ត៌មានជាតិ

បើកបរក្នុងល្បឿនលឿនលើផ្លូវរអិលបណ្តាលឲ្យធ្លាក់ប្រឡាយក្រឡាប់ស្លាប់ភ្លាមៗ

ត្បូងឃ្មុំ: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតហេតុដោយខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១និង២៥នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីព័ត៌មានបានឲ្យដឹងថានៅ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកវីហ្គោពាក់ស្លាកលេខ ភ្នំពេញ 2AM-0936 បើកបរដោយឈ្មោះ ទា សុខហេង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេមត់កណ្ដាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបើកបរក្នុងទិសដៅពីទិសត្បូង ទៅជើង តាមបណ្ដោយផ្លូវអភិវឌ្ឍន៍ក្រាលគ្រួសក្រហម យ៉ាងលឿន បានរេរចង្កូតរអិល ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យអ្នកបើកបរ ខ្ទាតចេញតាមកញ្ចក់បោកផ្ទប់និងដីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

តាមប្រភពពីសមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើដោយជនរងគ្រោះបើកបរក្នុងល្បឿនលឿនលើផ្លូវរអិល និងមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

បន្ទាប់ពីមានការពីនិត្យកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញរួចសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចប្រគល់ជួនគ្រួសារវិញសពវិញ៕

 

មតិយោបល់