ព័ត៌មានជាតិ

អាសូរជីវិតអ្នកទ្បើងត្នោត ក្រីក្រខំត្រដររកប្រាក់ចិញ្ចឹមកូន! ស្រាប់តែជួបគ្រោះអកុសល

ព្រៃវែង: ស្លុតចិត្តណាស់ ព្រោះជីវភាពក្រីក្រ បុរសម្នាក់ ទ្បើងកាប់ផ្លែត្នោតយកលក់ ដើម្បីចិញ្ចឹមគ្រួសារ បែបជាជួបគ្រោះអកុសល ស្លាប់យ៉ាងអាណោចអធ័ម។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១ និង១២នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិពោន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះឆាន ឆន ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ បានធ្លាក់ពីលើដើមត្នោត កម្ពស់ប្រហែលជា ១០ ម៉ែត្រ ស្លាប់។

មូលហេតុ៖ ទំនងជាភ្លាត់ស្នៀត ទើបធ្លាក់ពីលើចុងត្នោត បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារធ្លាក់ពីលើចុងត្នោតប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់