ព័ត៌មានជាតិ

អាជ្ញាធរ ឃាត់ខ្លួនអ្នកជិះម៉ូតូឡើងលើការ៉ូឡាសួនច្បារ និងផ្លូវថ្មើរជើង

ភ្នំពេញៈ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០១៩ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយ កម្លាំងប្រជាការពារខណ្ឌដូនពេញ គ្រប់គោលដៅបន្តធ្វើការស្ទាក់ចាប់ អ្នកជិះម៉ូតូដែលបានជិះឡើងលើសួនច្បារសាធារណៈ លើការ៉ូឡា និងតាមបណ្តោយផ្លូវថ្មើរជើង ចាប់ពីមុខផ្សាររាត្រី រហូតដល់ កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ។

ជាលទ្ធផល៖ រដ្ឋបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូ ដែលជិះឡើងលើសួនច្បារ សរុបចំនួន ២៨គ្រឿង យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងរក្សាទុកនៅសាលាខណ្ឌ រយៈពេល ០១សប្តាហ៍ ទុកជាការព្រមាន តែមិនផាកពិន័យជាប្រាក់នោះឡើយ ។

សូមជំរាបថា៖ កន្លងមករដ្ឋបាលខណ្ឌ ពិនិត្យឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានជិះម៉ូតូឡើងលើសួនច្បារ ការ៉ូឡា និងផ្លូវថ្មើរជើង ដែលជាហេតុនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដែលទង្វើនេះ ជាបញ្ហាខុសឆ្គងមួយ នាំឲ្យបាត់បង់តម្លៃជាពលរដ្ឋល្អ ក្នុងសង្គមថែមទៀតផង៕

មតិយោបល់