ព័ត៌មានជាតិ

បើករ៉ឺម៉កលឿនជ្រុលទៅបុកLand Cruiser GXR V-6 ខ្ទេចផ្នែកខាងក្រោយបែរជារកវិធីរត់គេចបាត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កលឿនជ្រុលទៅបុកLand Cruiser GXR V-6 កំពុងចតស្ងៀម ខ្ទេចមួយផ្នែកខាងក្រោយមួយចំហៀងផ្នែកខាងក្រោយ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៦ ខៃមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កជួលដឹកអីវ៉ាន់នោះ ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ។ ចំណែកឯបុរស ដែលជាអ្នកបើកបរ មិនត្រូវបានស្គាល់ឈ្មោះទេ បើកបរទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុបានបុករថយន្តស៊េរីទំនើប ១គ្រឿងខាងលើ ម៉ាក Land Cruiser GXR V-6 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-7273 ដែលកំពុងចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យខ្ទេចស្តុប កាង ទ្វារ ខាងក្រោយចំហៀងខាងឆ្វេង យ៉ាងខ្លាំង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយករក្សាទុកដើម្បីដោះស្រាយគ្នាមួយជំហានសិន ក្រោយពេលដែលភាគីបង្កនិយាយត្រូវរ៉ូវគ្នាជាមួយជនរងគ្រោះដោយចេញថ្លៃជួលជុលឲ្យ បន្ទាប់ពីមានការព្រមព្រាងគ្នានិងធ្វើកិច្ចសន្យាចេញថ្លៃជួសជុលរួច ដល់ពេលដែលយកទៅជួសជុលបែរជាភាគីខាងរ៉ឺម៉ក ព្យាយាមរកវិធីវិធីរត់គេចខ្លួនបាត់ដោយពុំទទួលខុសត្រូវ។ ភ្លាមៗសមត្ថកិច្ចព្យាយាមស្វែងរកដែរតែរកមិនឃើញ សង្ស័យមូលហេតុដែលរត់គឺមកពឺការវាយតម្លៃរបស់ជាងអស់ច្រើនពេកដោយពុំមានលទ្ធភាពសងទើបរត់គេចបែបនេះ៕

 

មតិយោបល់