ព័ត៌មានជាតិ

អាសូរណាស់! បងប្អូនបង្កើត២នាក់ស្លាប់ទាំងវ័យក្មេងបន្ទាប់ពីរថយន្តបុករួចបើកគេចបាត់

កំពត: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតហេតុនៅថ្ងៃ ទី ០៦ ខែ មករា ធ្ឆ្នាំ២០២១ វេលាម៉ោង៣និង៤០នាទី មាន នៅលេីកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះគីឡូម៉ែត្រលេខ ២២និងនិង២៣ស្ថិត ត្រង់ចំណុច ភូមិ ព្រៃផ្តៅ ឃុំ ភ្នំកុង ស្រុកអង្គរជ័យ កើតឡើងរវាងរថយន្ត និង ក្មេងដឹកដៃគ្នារត់ឆ្លងកាត់ផ្លូវជាតិបណ្តាលឲ្យស្លាប់ភ្លាមៗ។
ក្មេងរងគ្រោះទី១ ឈ្មោះ អែម ស្រីណេ ភេទស្រីអាយុ៩ឆ្នាំ រស់នៅភូមិ ព្រៃផ្តៅ ឃំុ ភ្នំកុងស្រុកអង្គរជ័យ ខេត្តកំពត រងរបួស ស្លាប់នៅកន្លែងកេីតហេតុ ក្មេងរងគ្រោះទី២ ឈ្មោះ អែម ស្រីណូ ភេទ ស្រី អាយុ ២ឆ្នាំ រស់នៅភូមិ ព្រៃផ្តៅ ឃំុភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត រងរបួសធ្ងន់បានស្លាប់នៅកន្លែងកេីតហេតុ សាកសពក្មេងទាំងពីរនាក់បានប្រគល់ឲ្យឱពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណី សាសនា។
ក្រោយពេលកេីតហេតុ រថយន្តបង្ករដែលបេីកបរមកពីទិសខាងត្បូងទៅជេីងបានបេីករត់គេចបាត់មិនបានស្គាល់អត្តសញ្ញាណអ្នកបីកបរនិងស្លាកលេខ៕

 

មតិយោបល់