ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះ កងយុទ្ធពលខេមរភូមិន្ទ និងផ្ទះពលរដ្ឋចំនួន២ខ្នង​ រងការខូចខាតទាំងស្រុង នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: កាលពីវេលាម៉ោង២និង១០នាទីទៀបភ្លឺថៃ្ងព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន០២ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់រងគ្រោះឈ្មោះ ជ័យ រ៉ុម ភេទប្រុស អាយុ៨៩ឆ្នាំ (ជនជាតិខ្មែរ) មុខរបរនៅផ្ទះ និងឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ (ជនជាតិខ្មែរ) មុខរបរ កងយុទ្ធពលខេមរភូមិន្ទ ។

មូលហេតុ៖ បណ្តាលមកពីករណីឆ្លងចរន្តអគ្គិសនី ។

ផ្ទះឆេះខាងលើប្រភេទសំណង់: ឈើប្រក់សង្ក័សី មាន(ទំហំ ០៣ម៉ែត្រ x ០៤ម៉ែត្រ ) ខូចខាតសម្ភារ: ឆេះអស់ទាំងស្រុង និងផ្ទះ (ទំហំ០៣ម៉ែត្រ x ០៤ម៉ែត្រ ) អស់ទាំងស្រុង ,នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឡើយ ។

ហេតុការណ៍នេះ ពុំមាននរណាម្នាក់ ស្លាប់ឬក៏រងរបួសនោះឡើយ ។

កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង១៦ម៉ែត្រគូប។
មានរថយន្តជំនួយអន្តរាគមន៍ពន្លត់ដូចជា រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក
,រថយន្តពន្លត់អគ្គិភ័យរបស់ សាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក ,ភ្លើងត្រូវបានពន្លត់ចប់ នៅវេលាម៉ោង២និង៤០នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់