កណ្តាលៈ ថ្ងៃសុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨ ទៅម៉ោង២០និង០០នាទី មានករណីរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោស នៅចំណុចមណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ប. ព . ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។ ឪពុកឈ្មោះ សាន ប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ (ស្លាប់) និងម្តាយឈ្មោះ គា សាន អាយុ៤៥ឆ្នាំ មុខរបរកសិករ ជនជាតិ ខ្មែរ មានទីលំនៅភូមិ-ឃុំខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ខេង ផល្លី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល (គេចខ្លួន) ។
វត្ថុតាងចាប់យក៖ ១.ខោខូវប៊យជើងវែង ពណ៌ស្លែ មានប៉ាក់ ផ្កាពណ៌ក្រហម លឿង ខៀវ នៅលើជើងឆ្វេងចំនួន០១
,២.ខោលីអូ ពណ៌ផ្កាឈូក មានប៉ាក់ ផ្កាពណ៌ ស មានស្នាមប្រលាក់ដានប្រតាក (ចំប្រដាប់ភេទ) ចំនួន០១ ,៣.អាវយឺតដៃវែង ពណ៌ផ្កាឈូក មានឆ្នូតពណ៌ ស ចំនួន០១,៤.ទូរស័ព្ទដៃម៉ាក សាំសុងចំនួន០១គ្រឿង ដែលឈ្មោះ ប្រុស ចំរើន ត្រូវជាប្អូនបង្កើតជនរងគ្រោះ បានបោកកម្ទេច ។
សភាពរឿងហេតុ៖ ករណីនេះកើតឡើង ប្រហែលជាកន្លះខែមុនជនរងគ្រោះ បានឆាតទាក់ទងគ្នា (តាមហ្វេសប៊ុក)ជាមួយជនសង្ស័យ ។ លុះមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងចន្លោះ១៨និង០០នាទី ជនសង្ស័យបានឆាតមកជនរងគ្រោះដោយបបួលថា ទៅលេងអ្នកលឿង ពេលនោះជនរងគ្រោះ ក៏ព្រមឲ្យជនសង្ស័យមកយកនៅផ្ទះរបស់ខ្លួន ដល់ម៉ោងប្រហែល ១៨ និង ៣០ នាទី ជនសង្ស័យក៏មកដល់ ហើយជនរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យ ពេលទៅដល់មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល ជនសង្ស័យបានឌុបជនរងគ្រោះចូលទៅក្នុងមណ្ឌលវិបស្សនាធុរៈ ទួលសាលាវគ្គ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះ រហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបាន ទុកជនរងគ្រោះចោល រួចបានឡើងជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី ០២ខែមករា ឆ្នាំ២០២១វេលាម៉ោងប្រហែល១៧ និង៣០នាទី ម្ដាយរបស់ជនរងគ្រោះ បានជជីកដេញដោលជនរងគ្រោះ ហើយជនរងគ្រោះខ្លាចមានផ្ទៃពោះ ក៏រៀបរាប់រឿងរ៉ាវ ដែលជនសង្ស័យបានចាប់រំលោភ ទៅលើខ្លួនប្រាប់ទៅម្ដាយ ។ ក្រោយពីទទួលបាននូវរឿងរ៉ាវ ដែលកូនបានប្រាប់ខាងលើ ម្ដាយបាននាំជនរងគ្រោះមកកាន់ប៉ុស្តិ៍រដ្ឋបាលក្អមសំណរ ដើម្បីធ្វើការសាកសួរ ។ លុះព្រឹកឡើងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលក្អសំណរតែម្ដង ។
ក្រោយពីទទួលបានពាក្យបណ្ដឹងប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍ជូនផ្នែកជំនាញ ហើយផ្នែកជំនាញក៏បានចុះមកធ្វើការសាកសួរ និងបន្តការស្រាវជ្រាវ ។ លុះមកដល់ថ្ងៃទី០៦ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី កម្លាំងបានប្រទះឃើញជនសង្ស័យ ជិះម៉ូតូនៅឃុំខ្ពបអាទាវភ្លាមនោះ កម្លាំងបានឃាត់ជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធី ៕
មតិយោបល់