ព័ត៌មានជាតិ

មុខសញ្ញាអំពើឃាតកម្ម ដ៏ឃោរឃៅម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្វែងរកចាប់ខ្លួន

កណ្តាល: យោងតាមផេក ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នេះថា សង្ឃឹមលើទេវាតា នឹងកិច្ចសហការផ្ដល់ព័ត៌មាន ក្នុងបេសកកម្មតាមរកមុខសញាដ៏ឃោរឃៅមួយនេះ ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់ ។ ករណីបងប្អូនបានជួបប្រទះជនសង្ស័យ សូមធ្វើការទាក់ទងខលមកលេខទាំងនេះ 0886677799/078800999 អធិការដ្នាននគរបាលស្រុក ក៏សូមថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មាន ៕

មតិយោបល់