បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ពីបទហិង្សាដោយចេតនា ។
ជនជាប់ចោទឈ្មោះ រឹម កំសត់ ហៅ ហើម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៥៣នាទី តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧៩៥ ដ.ប.ខ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១០ របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពីបទហិង្សារដោយចេតនា ប្រព្រឹត្តកាលពីឆ្នាំ២០០៩ នៅភូមិប៉ុស្តិ៍កន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់ ។
ជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់