ព័ត៌មានជាតិ

បុរសបើកបររថយន្តលឿនក្នុងស្ថានភាពស្រវឹងស្រា បណ្ដាលឲ្យបុកម៉ូតូពីក្រោយ រងរបួសធ្ងន់កម្មករម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅថ្ងៃ ព្រហស្បតិ៍ ៩រោច ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២១ នៅវេលាម៉ោង ១១និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្ដនិងម៉ូតូ ត្រង់ចំណុចលើផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បណ្ដាលអោយមនុស្សប្រុស០១នាក់រងរបួសធ្ងន់សង្រ្គោះព្យាបាលនៅគ្លីនិច ស៊ាងម៉ារី។

១/ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1G-3398 បើកបរដោយឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅឋិតក្នុងភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់សង្រ្គោះព្យាបាលនៅគ្លីនិច ស៊ាងម៉ារី ។
២/រថយន្ដម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយឈ្មោះ សែន រតនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅឋិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្ដហើយ និងម៉ូតូបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្ដ ក៏បានបុកម៉ូតូចំពីក្រោយបណ្ដាលអោយបោកដួលតែម្ដង។

មូលហេតុ៖ មកពីភាគីរថយន្ដបើកបរលឿនខ្វះការប្រុងប្រយ័ត្ន មានស្ថានភាពស្រវឹងស្រា។

  • សម្ភារៈខូចខាត៖ រថយន្តនិងម៉ូតូរងការខូចខាតធ្ងន់។
  • បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោក៕

មតិយោបល់