ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបុកព្រុសជ្រុះកាងសងថ្លៃជួសជុល ១០០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ: រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង បានបើកជ្រុលទៅបុករថយន្តព្រុសក្រពឹតរបើកកាង និងបែកកង់ចេញថ្លៃជួសជុល ១០០ដុល្លារ បញ្ចប់រឿង
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ៦១៦ កែងផ្លូវ១១៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD-4326 បើកដោយបុរសម្នាក់។
ចំណែកឯរថយន្តព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-3086 បើកដោយបុរសម្នាក់រថយន្តរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តសាំយ៉ុង បានបើកតាមបណ្តោយផ្លូវ៦១៦ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្តព្រុសមួយគ្រឿងខាងលើ ដែលកំពុងបើកតាមផ្លូវ១១៣ បណ្តាលឱ្យរបើកកាងខាងក្រោយ។

ក្រោយកើតហេតុភាគីទាំងសងខាងសម្រួសគ្នាបញ្ចប់រឿងដោយភាគីខាងរថយន្តសាំយ៉ុងចេញថ្លៃជួសជុលការខូចខាតចំនួន១០០ដុល្លារ៕

មតិយោបល់