ព័ត៌មានជាតិ

បាញ់ប្រហារនៅប៉ាគីស្ថាន ​ស្លាប់​មនុស្ស ​១២៦​នាក់​ និង​របួស​ ១២២​នាក់​

ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយ កន្លែង មានចំនួន ១២៦នាក់ ដោយក្នុងនោះភាគច្រើន​ជាង​ក្មេង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្ដិច។

នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា មានមនុស្សរបួស​ជំនួន ១២២នាក់ ហើយក្រុមសកម្ម​ប្រយុទ្ធ​តាលីបង់បានស្លាប់ ៥នាក់។

គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធបានសម្រុកចូលសាលារៀនមួយនៅភាគខាងកើតនៃប្រទេសប៉ាគីស្ថាន
ដោយបាន​ចូល​បាញ់​សម្លាប់​សិស្ស និងមនុស្សដែលនៅសាលា៕

_79757647_hi025135009

មតិយោបល់