ព័ត៌មានជាតិ

អធិការខណ្ឌសែនសុខ បញ្ជូនខ្លួនជនសង្ស័យ១៤នាក់ ស្រីម្នាក់ទៅតុលាការ ក្នុងសុំនុំរឿង៣ករណីផ្សេងគ្នា

ភ្នំពេញៈ កាលពីម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១១សីហា២០១៦ នេះ ជនសង្ស័យ១៤នាក់ស្រីម្នាក់ ត្រូវបាន សមត្ថកិច្ចនគរបាល អធិការ ខណ្ឌសែនសុខ កសាងសុំនុំរឿង បញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ក្នុងសុំនុំរឿង៣ករណីផ្សេងគ្នា។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះ រួមមាន១៤នាក់ ពាក់ព័ន្ធគ្រឿងញៀននិង៥នាក់ ពាក់ព័ន្ធអំពើហឹង្សារ៦នាក់ និងពាក់ព័ន្ធ រក្សាទុកកាំបិតឆ្នៃ៣នាក់ ក្នុងនោះមានស្រីម្នាក់ផង។

លោក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសថា ដោយមានបទបញ្ជា ពីលោកអគ្គស្នងការរង និងជាស្នងការ រាជធានីភ្នំពេញ និងដោយមាន ការសំរបសំរួល ពីលោក គុជ គឹមឡុង ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជាមកលោកឲ្យ ចុះសហការនិង បង្ក្រាបក្នុង មូលដ្ឋាន ទើបលោកដឹកនាំកម្លាំង ដោយសហការ ជាមួយសាលា ខណ្ឌសែនសុខ ចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួន ក្រុមជនសង្ស័យ ខាងលើនេះតែម្តង។

គួររំលឹកថាជនសង្ស័យទាំង១៤នាក់ ខាងលើនេះ ត្រូវបានឃាត់ខ្លួន ជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង៤របស់ខណ្ឌ សែនសុខ៕

photo_2016-08-11_16-38-27

មតិយោបល់