ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញថា បុរសដែលបញ្ចញទឹកកាមជាញឹកញាប់អាចជួបហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត តិចជាងអ្នកដែលមិនបានប្រព្រឹត្តសិច។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាលា Harvard School អាមេរិក បានធ្វើការតាមដានបុរស ៣២,០០០នាក់ តាំងពីឆ្នាំ ១៩៩២ នៅពេលដែលពួកគេស្ថិតក្នុងវ័យ ២០ឆ្នាំ រហូតដល់ឆ្នាំ ២០១០។ ក្នុងអំឡុងពេលនេះ បុរសប្រមាណជា ៤,០០០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺក្រពេញប្រូស្តាត។
ចំពោះបុរសដែលបានបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ដង ក្នុងមួយខែ មានហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតទាបជាងអ្នកដែលបញ្ចេញទឹកកាមតិចជាង ៧ដងក្នុងមួយខែ ដល់ទៅ១៩%។
ដូចគ្នានេះផងដែរ អ្នកដែលបានបញ្ចេញទឹកកាមទៀងទាត់ក្នុងរយៈពេល ៤០ឆ្នាំ ហាក់ដូចជាវិវត្តទៅរកជំងឺមហារីកក្រពេញប្រូស្តាតតិចជាង ២២%។
ការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលបានបញ្ចេញទឹកកាមតិច ចាប់ពី ០ ទៅ ៣ដង ក្នុងមួយខែ មានបញ្ហាសុខភាពកាន់តែច្រើន និងអាចស្លាប់មុនអាយុដោយសារតែជំងឺមហារីកក្រពេញប្រូស្តាត “នេះបើតាមអ្នកស្រីសាស្ត្រាចារ្យ Jennifer Rider”។
អ្នកស្រីបានពន្យល់បន្ថែមទៀតថា ការរួមភេទ និងការបញ្ចេញទឹកកាម អាចរក្សាតុល្យភាពអ័រម៉ូន, ទប់ស្កាត់ការប្រមូលផ្តុំនៃកោសិកាចាស់ៗ ដែលជាហេតុកាត់បន្ថយហានិភ័យនៃជំងឺសម្រាប់បុរស។
អ្នកជំនាញ John Gore នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន បានមានប្រសាន៍ផងដែរថា ការរួមភេទទៀងទាត់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាព។ ប៉ុន្តែ អ្នកត្រូវទទួលទានរបបអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៕
មតិយោបល់