ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងខ្ទម

ស្ទឹងត្រែង: ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងខ្ទមចាំចម្ការ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីកណ្តាលអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ វ៉ាន់ ចាន់ឌឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ គឺពិជាបានស្លាប់ដោយសារខ្យល់គ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវអ្នកភូមិនាំគ្នារៀបចំធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-11_16-31-59

photo_2016-08-11_16-32-01

មតិយោបល់