ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចរ៉ឺម៉កម៉ូតូដឹកអីវ៉ាន់ នៅផ្សារអូឡាំពិច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦និង០៥នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឡាំពិក ឃាត់ជនសង្ស័យម្នាក់ ករណីលួចម៉ូតូរ៉ឺម៉កដឹងអីវ៉ាន់ នៅចំណុចមុខផ្ទះលេខ ៦៥Eo ផ្លូវលេខ២៨៦ ក្រុមទី១៣ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ឆឹង សារ៉េម ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ១០២ ផ្លូវ៣២០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ បើកម៉ូតូរ៉ឺម៉កដឹកអីវ៉ាន់ ។

ជនសង្ស័យឈ្មោះ លាង ហុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរប មិនពិតប្រាកដ។

នៅមុនពេលកើតហេតុ នៅវេលាម៉ោង១៤និង៣០នាទី ជនសង្ស័យបានដើរចេញពីក្នុងវត្ដមហាមន្ត្រី សំដៅទៅផ្សារអូរឡាំពិក ដើម្បីស៊ីឈ្នូលលើកអីវ៉ាន់ ពេលជនសង្ស័យដើរដល់ផ្សារអូរឡាំពិក បានមួយសន្ទុះ ក៏បានឃើញម៉ូតូរ៉ឺម៉ករបស់ជនរងគ្រោះ ចតចោលនៅចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាព យកកូនសោដែលរើសបានទៅចាក់បានសម្រេច រួចក៏ជិះចេញបានបន្តិច ក៏ត្រូវបានសន្ដិសុខឃើញទាន់ក៏ស្រែកចោរៗ ខណ:នោះជនសង្ស័យក៏បានរត់ចោលម៉ូតូរ៉ឺម៉ក បម្រុងគេចខ្លួន តែត្រូវប្រជាពលរដ្ឋចាប់បាន ស្របពេលនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឡាំពិក ល្បាតដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាល អូរឡាំពិក។

ដកហូតវត្ថុតាង៖ ម៉ូតូរ៉ឺម៉កដឹកអីវ៉ាន់ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1C 5974។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ម៉ូតូរម៉កខាងលើ ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់