ព័ត៌មានជាតិ

ព្យុះ​ស៊ីក្លូន​ដ៏​មាន​ឥទ្ធិពល​បាន​បោកបក់ ​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត និងភាគ​ខាងត្បូង​បង់​ក្លា​ដែ​ស

ព្យុះ​ស៊ីក្លូន​ដ៏​មាន​ឥទ្ធិពល​បាន​បោកបក់ ​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត ដោយ​មាន​សេចក្ដីរាយការណ៍​ពី​ការ​បាត់​បង់ជីវិត​មនុស្ស​មួយ​ចំនួន​។ ​ព្យុះ​ស៊ីក្លូន​យ៉ា​អាស់​ (Yaas) ដែល​បាន​បង្កើន​ឥទ្ធិពល​ទៅជា​ប្រភេទ​ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំងក្លា បាន​បង្ក​ការ​ប៉ះ​ពាល់​ដល់​រដ្ឋ West Bengal និង​រដ្ឋ Orissa ដែល​ជា​ស្គាល់​ថា​ជា​រដ្ឋ Odisha កាលពី​ថ្ងៃ​ពុធ ព្រមទាំង​បោកបក់​លើ​ប្រទេស​បង់​ក្លា​ដែ​សភាគ​ខាងត្បូង​ទៀត​ផង​។

នេះ​ជា​ព្យុះ​ស៊ីក្លូ​នទី​២​ ដែល​បាន​វាយប្រហារ​លើ​ប្រទេស​មួយ​នេះ​ក្នុង​ពេល​មួយ​សប្ដាហ៍ បន្ទាប់​ពី​ព្យុះ​ស៊ីក្លូន​ត​កកេ​ (Tauktae) សម្លាប់​មនុស្ស​ ១៥០​នាក់​។​ ​ព្យុះ​នេះ​បាន​កើត​ឡើង ខណៈ​ដែល​ប្រទេស​ឥណ្ឌា​បាន​នឹង​កំពុង​ព្យាយាម​ទប់ទល់​នឹង​ការ​ផ្ទុះ​ជំងឺ ​COVID-19 ដែល​បាន​សម្លាប់​ពល​រដ្ឋ​រាប់​ម៉ឺន​នាក់ និង​រាប់​លាន​នាក់​ទៀត​បាន​ឆ្លង​។​

ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់ និង​ជំនោរ​ទឹក​ខ្ព​ស់​បាន​ប៉ះពាល់​តំបន់​ជាច្រើន​ នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត និង​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស ខណៈ​ព្យុះ​ស៊ីក្លូន​នេះ​បោកបក់​ដល់​ដីគោក​កាលពី​ថ្ងៃ​ពុធ ​ក្នុង​តំបន់​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង​ ១​លាន ​១​សែន​នាក់​ភៀសខ្លួនអំឡុង​ករណី​ឆ្លង​ជំងឺ COVID-19 ហក់​ឡើង​៕

 

មតិយោបល់