ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តដឹកកក ភ័យគេចឡើងសួនច្បារ

ភ្នំពេញៈ រថយន្តដឹកទឹកកកមួយគ្រឿង រ៉េចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ដោយសារ បើកគេចរថយន្ត ដែលនៅខាងមុខកំពុងបត់ឆ្វេង ត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តដឹកទឹកកក បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តមួយគ្រឿង ប្រភេទដឹកទឹកកក ពាក់ផ្លាកលេខ ភ្នំពេញ 2AE-6844 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើង ទៅត្បូង ខណៈពេលមកដល់ចំណុចកើតហតុ ស្រាប់តែមានរថយន្ត មិនចាំម៉ាក មួយគ្រឿងបើកវ៉ារថយន្តរបស់គាត់ខាងស្តាំ ហើយក៏បត់ឆ្វេងត្រឡប់ក្រោយ នៅមុខរថយន្តរបស់គាត់ ដែលធ្វើឱ្យគាត់ដែលជាម្ចាស់រថយន្តដឹកទឹកកក ចាប់ហ្វ្រាំងមិនទាន់ក៏ បួងចង្កូតគេចរថយន្ត ដែលកំពុងបត់ត្រឡប់ក្រោយនៅខាងមុខ រហូតជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរងការខូចខាត ទាំងរថយន្ត រួមទាំងសួនច្បារ តែមិនបណ្តាលនរណាម្នាក់ រងរបួសនៅក្នុងហេតុការណ៍នេះទេ ចំណែករថយន្តដែលបត់ត្រទ្បប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ននោះ បានបើកចេញពីកន្លែងកើតហេតុភ្លាមៗ តែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុ រួចធ្វើការវាស់វែង យករថយន្តទៅរកស្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់