ភ្នំពេញៈ គួរំលឹកថាហេតុការណ៍ភ្ញាក់ផ្អើលនេះ ដែលបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីបងប្រុសបង្កើតឈ្មោះ សំ ឧត្ដម បានប្រាប់អោយដឹងថា បុរសដែលលោតទឹកសម្លាប់ខ្លួននោះ ត្រូវជាប្អូនប្រុសបង្កើតរបស់គាត់ឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ជាមួយប្រពន្ធ ។ មានស្រុកកំណើតនៅភូមិព្រៃតាបេស ឃុំពោធិ៏ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ប្រភពដដែលបានបន្តថាមុនកើតហេតុ គឺបុរសគិតខ្លីខាងលើ និងប្រពន្ធបានទៅផឹកស៊ីនៅផ្ទះគាត់ នៅសង្កាត់ព្រែកលាបដេីម្បីពិភាក្សាគ្នា រឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំ អោយម្តាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ខណៈពេលហូបចុកស្រវឹង ស្រាប់តែប្អូនប្រុសគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នា ជាមួយប្រពន្ធគាត់ ហើយប្អូនប្រុសគាត់ខឹងក៏ឡើងបើកម៉ូតូកង់បីចេញទៅបាត់ ដោយមិនប្រាប់អ្នកណាឡើយ លុះរំលងដល់ម៉ោង៩យប់ ក៏មានសមត្ថកិច្ចទាក់ទងទៅប្រពន្ធបុរសរងគ្រោះ ប្រាប់ថាបុរសនោះបានលោតទឹកសម្លាប់ខ្លួន បាត់ទៅហើយ ។
យោងតាមប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកេីតហេតុគឺពួកគាត់ឃើញបុរសខាងលើជិះម៉ូតូកង់មួយគ្រឿងពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ1HJ-8498 ធ្វើដំណើរឡើងស្ពានជ្រោយចង្វា ទិសដៅពីកើតទៅលិច មកដល់ពាក់កណ្តាលស្ពាន ក៏ឈប់ម៉ូតូកង់បីអែបកៀន រួចក៏លោតចុះតែម្តងដោយបន្សល់ទុកស្បែកស៊ូកមួយគូ នៅក្បែរបង្កាន់ដៃស្ពាន និងម៉ូតូកង់បីមួយគ្រឿង ។
ក្រោយកើតហេតុនៅសល់ម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក បណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្រះចក រង់ចាំសាច់ញាតិយកឯកសារមកបញ្ជាក់ ដើម្បីយកម៉ូតូកង់បីនោះត្រឡប់ទៅវិញ ចំណែកប្រពន្ធ និងសាច់ញាតិបុរសខាងលើ បានត្រឹមស្តាយស្រណោះ និងជួលទូកគេស្វែងរកសពបុរសនោះ មកធ្វើបុណ្យតាមប្រពៃណីតែប៉ុណ្ណោះ ។
លុះរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ទើបគេប្រទះឃើញសពបុរសខាងលើអណ្តែតទឹកទន្លេ ក្រុមគ្រួសារក៏ជួលខ្មែរឥស្លាម ស្រង់ដាក់លើគោក និងដឹកតាមរថយន្តយកទៅវត្តព្រែកលៀប ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់