ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវជាប់ពន្ធនាគារ ព្រោះតែករណី​ប៉ុនប៉ងរំលោភសេពសន្ថវៈ

ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បញ្ជូនជនសង្ស័យម្នាក់ទៅពន្ធនាគារខេត្តប៉ៃលិន ក្នុងករណី​ប៉ុនប៉ងរំលោភសេពសន្ថវៈកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ប៉ាវ វិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានឃុំខ្លួនតាមដីកាលេខ០៤ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ លោក ប៉ិច ឈឿត៕

មតិយោបល់