ព័ត៌មានជាតិ

ស្រីស្រស់ប្រុសស្អាត២នាក់ត្រូវឃាត់ខ្លួន

សៀមរាប: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថានៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង ២០នាទី កម្លាំងការិយាល័យ ប្រឆាំងគ្រឿង ញៀនបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះបង្ក្រាប បទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀននៅចំនុចលើដងផ្លូវស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀម រាប ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ស្រី០១ នាក់:
១–ឈ្មោះ វ៉ា សុភីស ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ មុខរបរ ជាងឈើមានទីលំនៅភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប។
២–ឈ្មោះ កុយ ញ៉ាញ់ ភេទ ស្រី ឆ្នាំកំណើត ១៩៩៦ជនជាតិខ្មែរ មុខរបរ នារីអូតេស មានទីលំនៅ ភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរា ប។
សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន :
ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ០១ កញ្ចប់ស្មើនឹងទម្ងន់០,១ក្រាម(ទាំងសំបក) ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១ ៕

 

មតិយោបល់