ព័ត៌មានជាតិ

លួចម៉ូតូបានហើយខំរត់គេចដែរតែមិនផុត

ឧត្តរមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីលោកវរសេនីយ៍ឯកហមភិរម្យអធិការនគរបាលក្រុងសំរោងបានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោងចុះសហការជាមួយកម្លាំងនគរបាលស្រុកអន្លង់វែងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះខាំរ៉ាវីហៅផ្លែងរ៉ាវីភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិសាមគ្គីឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដែលបានធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០វេលាម៉ោង១៩និង៤០នាទីនៅចំណុចភូមិឈូកសង្កាត់សំរោងក្រុងសំរោងខេត្តឧត្ដរមានជ័យ។
ជាមួយនឹងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤មានលេខតួ+ម៉ាស៊ីន៩១០៨០៤២ពាក់ស្លាកលេខ:សៀមរាប1R-0955នៅចំណុចផ្លូវគ្រួសក្រហមស្ថិតក្នុងភូមិត្រពាំងតាវចាស់ឃុំត្រពាំងតាវស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
បច្ចុប្បន្នជនសង្ស័យរួមជានឹងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕

 

មតិយោបល់