កណ្តាលៈ ករណីអគ្គិភ័យមួយបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងផ្ទះបណ្តាលអោយ រងរបួសម្ចាស់ផ្ទះ ០១នាក់ស្រាលនិង ខូចខាតសម្ភារះប្រេីប្រាស់ អស់ទាំងស្រុង កើតហេតុនៅថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៤និង៣០នាទី ស្ថិត ក្នុង ភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
ការខូចខាត លំនៅដ្ឋានទី១មានម្ចាស់ ឈ្មោះ គួ ដេត ភេទប្រុសអាយុ៦៥ឆ្នាំ ខូចខាតផ្ទះ០១ខ្នងសង់អំពីឈើប្រក់ស័ង្កសីមានទំហំ៦ម៉ែត្រx៧ម៉ែត្រ
សម្ភារ:បាត់បង់រួមមាន កង់ចំនួន:០៣គ្រឿង ម៉ូតូ១គ្រឿង ប្រាល់រៀល៤០ម៉ឺនរៀល និងសម្ភារ:ក្នុងផ្ទះផ្សេងៗមួយចំនួនទៀតទាំងស្រុង។
លំនៅដ្ឋានទី២ ម្ចាស់ឈ្មោះខាត់ ប៉ូ ភេទប្រុស ៧៦ឆ្នាំ ខូចខាតផ្ទះ០១ខ្នង សង់អំពីឈើប្រក់ស័ង្កសី ថ្មក្រោមទំហំ៧ម៉ែត្រx៨ម៉ែត្រ ខូចខាតសម្ភារ:ក្នុងផ្ទះរួមមាន:
– ប្រាក់ដុល្លាចំនួន:៧៥០០ដុល្លា
– ប្រាក់រៀលចំនួន:៥លានរៀល
– មាស៥តំឡឹង៣ជី
– កង់ចំនួន២គ្រឿង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀតខូចខាតទាំងស្រុង។
– មូលហេតុមកពីទុសេ្សខ្សែរភ្លើង ឆេះរយះពេល១ម៉ោង១០នាទី
– យើងគ្រប់គ្រងបាននៅម៉ោង៥និង៤០នាទី
ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ក្នុងនោះ
– រថយន្តពន្លត់អគ្គីភ័យអធិកាដ្ឋាននគរបាលស្រុកពញាឮ ១គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន
– រថយន្តពន្លត់អគ្គីភ័យរោងចក្រកាត់ដេរព្រៃឡ ១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន៕
មតិយោបល់