ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះតូបលក់ជីមួយកន្លែង នៅស្រុកកំពង់ស្វាយ

កំពង់ធំ: នៅថ្ងៃសុក្រ១០រោច ខែបុស្ស ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ១១និង៣០នាទីយប់ ស្ថិតនៅចំណុច ភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ មានករណីអគ្គិភ័យឆេះតូបលក់ជីចំនួន០១លើក។

ម្ចាស់ឈ្មោះ ស្រ៊ង សារិទ្ធភេទប្រុស អាយុ ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ឈោ សុធី អាយុ ៣៣ឆ្នាំ។
+ខូចខាត:
-ជីបាចស្រូវចំនួន២០តោន
-ថ្នាំបាញ់ស្រូវចំនួន១០០កេះ
-ស្រូវពូជចំនួន០៧តោន
-ប្រេងម៉ាសូតចំនួន១០កាន
-ទូទឹកកកចំនួន០១គ្រឿង
-ទូកញ្ចក់ចំនួន០២
-ទូឈើចំនួន០១
-តុបាយចំនួន០១
-ម៉ូតូចំនួន០១គ្រឿង
-កង់ចំនួន០២គ្រឿង
-ទឹកសុទ្ធចំនួន១០០យួនិងទឹកកាដុង៣០កាដុង
-កូនក្រឡឹងកម្ពស់១.៨០mចំនួន០៤ដើម។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្តស្មើ០៦ម៉ែត្រគុប
-កម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន១៥នាក់
-ប្រជាការពារនិងប្រជាពលរដ្ឋជួយពន្លត់ចំនួន២០នាក់៕

មតិយោបល់